ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន នឹងពួកលេវី
ទ្រង់ក៏ប្រមូលពួកកូនចៅលោកអើរ៉ុន និងពួកលេវី
ព្រះបាទដាវីឌក៏បានប្រមូលកូនចៅលោកអើរ៉ុន ព្រមទាំងក្រុមលេវី
ស្តេចទតក៏បានប្រមូលកូនចៅហារូន ព្រមទាំងក្រុមលេវី
ហើយទ្រង់មានបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ នឹងពួកលេវី ដែលនៅអស់ទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ
គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ នឹងបងប្អូនលោក១២០នាក់
រីឯណាដាប នឹងអ័ប៊ីហ៊ូវ គេបានស្លាប់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលគេថ្វាយភ្លើងដទៃ នៅចំពោះព្រះយេហូវ៉ាត្រង់ទីរហោស្ថានស៊ីណាយទៅ គេឥតមានកូនទេ ឯអេលាសារ នឹងអ៊ីថាម៉ារ គេបានធ្វើការងារជាសង្ឃ នៅមុខអើរ៉ុន ជាឪពុកគេវិញ។