នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់នឹងស្ត្រីនេះនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ
១ ពង្សាវតារក្សត្រ 3:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំម្ចាស់សំរាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សំរាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំម្ចាស់សម្រាលកូនមកបានបីថ្ងៃ នោះស្ត្រីនេះក៏សម្រាលមកដែរ យើងខ្ញុំទាំងពីរនៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំពីរនាក់ប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីថ្ងៃក្រោយខ្ញុំម្ចាស់សម្រាលកូន នាងនេះក៏សម្រាលបានកូនមួយដែរ។ នៅក្នុងផ្ទះ គ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។ អាល់គីតាប បីថ្ងៃក្រោយខ្ញុំសំរាលកូន នាងនេះក៏សំរាលបានកូនមួយដែរ។ នៅក្នុងផ្ទះគ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំពីរនាក់ប៉ុណ្ណោះ។ |
នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់នឹងស្ត្រីនេះនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ