១ ពង្សាវតារក្សត្រ 3:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់នឹងស្ត្រីនេះនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីន្នាក់នេះនៅផ្ទះជាមួយគ្នា ខ្ញុំបានសម្រាលកូនមួយ នៅពេលដែលនាងនៅក្នុងផ្ទះនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំម្ចាស់សម្រាលបានកូនមួយ។ អាល់គីតាប ស្ត្រីម្នាក់និយាយថា៖ «សូមជម្រាបស្តេច! ខ្ញុំ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំសំរាលបានកូនមួយ។ |
កាលខ្ញុំម្ចាស់សំរាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សំរាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ
ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្ដីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ។