ហើយទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ
១ ពង្សាវតារក្សត្រ 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលសាឡូម៉ូនបានសូមនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់ អាល់គីតាប អុលឡោះតាអាឡាគាប់ចិត្តនឹងការសូមរបស់ស្តេចស៊ូឡៃម៉ានណាស់ |
ហើយទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ
ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។
គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់