ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសំបថនៃព្រះយេហូវ៉ា នឹងសេចក្ដីដែលយើងបានបង្គាប់នោះ
ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា និងសេចក្ដីដែលយើងបានបង្គាប់នោះ?»
ហេតុអ្វីបានជាលោកមិនគោរពតាមពាក្យដែលលោកបានស្បថក្នុងនាមព្រះអម្ចាស់? ហេតុអ្វីបានជាលោកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់លោក?»។
ហេតុអ្វីបានជាអ្នកមិនគោរពតាមពាក្យដែលអ្នកបានស្បថក្នុងនាមអុលឡោះតាអាឡា? ហេតុអ្វីបានជាអ្នកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់អ្នក?»។
ដូច្នេះស្តេចដាវីឌទ្រង់ហៅពួកគីបៀនមកសួរគេ (រីឯពួកគីបៀនគេមិនមែនជាពូជកូនចៅអ៊ីស្រាអែលទេ គឺជាសំណល់នៃពូជអាម៉ូរីវិញ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែសូលទ្រង់រកសំឡាប់គេដោយមានសេចក្ដីខ្នះខ្នែង ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកយូដាវិញ)
ស្តេចទ្រង់ក៏ចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានបន្ទូលសួរថា តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬអី តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា នៅថ្ងៃណា ដែលឯងនឹងចេញដំណើរ ទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬអី ហើយឯងបានទទួលព្រមថា ព្រះបន្ទូលនៃទ្រង់ ដែលទូលបង្គំបានឮនេះល្អណាស់ដែរ
ស្តេចក៏មានបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទំលាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ
ហើយព្រះហស្តនៃព្រះក៏មក បណ្តាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា នឹងធ្វើតាមបង្គាប់នៃស្តេច នឹងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
យើងសូមរំឭកថា ចូរប្រព្រឹត្តតាមបង្គាប់នៃស្តេចចុះ នោះគឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង
ដូច្នេះ ត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង