ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 46:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដង្វាយ​ដុត​ដែល​ចៅហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​គឺ​កូន​ចៀម​៦​ឥត​ខ្ចោះ នឹង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​តង្វាយ​ដុត​ដែល​ចៅ‌ហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​សប្ប័ទ គឺ​កូន​ចៀម​ប្រាំមួយ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ឥត​ខ្ចោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ​ដឹក​នាំ​ត្រូវ​យក​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។

សូមមើលជំពូក

អាល់គីតាប

មេ​ដឹក​នាំ​ត្រូវ​យក​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត។

សូមមើលជំពូក



អេ‌សេ‌គាល 46:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក គឺ​នៅ​គ្រប់​ទាំង​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រាអែល នោះ​ស្រេច​នៅ​លើ​ចៅហ្វាយ​វិញ លោក​ត្រូវ​រៀបចំ​ដង្វាយ​សំរាប់​លោះ​បាប ដង្វាយ​ម្សៅ ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រាអែល។


នៅ​ថ្ងៃ​នោះ ចៅហ្វាយ​ត្រូវ​រៀបចំ​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​លោះ​បាប សំរាប់​ខ្លួន​លោក នឹង​បណ្តាជន​នៅ​ក្នុង​ស្រុក​ដែរ


ហើយ​នឹង​ដង្វាយ​ច្រួច​ផង គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​គោ​១ នឹង​៣​កំប៉ុង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​២​កំប៉ុង​សំរាប់​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ រាល់​តែ​ខែ​ក្នុង​ឆ្នាំ​ជានិច្ច