មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
អេសេគាល 40:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកនាំខ្ញុំទៅឯបាំងសាចនៃព្រះវិហារ លោកវាស់សសរបាំងសាចនោះបាន៥ហត្ថខាងនេះ នឹង៥ហត្ថខាងនោះ ហើយទទឹងទ្វារនោះបាន៥ហត្ថខាងនេះ នឹង៣ហត្ថខាងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកនាំខ្ញុំទៅឯថែវនៃព្រះវិហារ លោកវាស់សសរថែវនោះបានប្រាំហត្ថខាងនេះ និងប្រាំហត្ថខាងនោះ ហើយទទឹងទ្វារនោះបានប្រាំហត្ថខាងនេះ និងបីហត្ថខាងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់។ លោកវាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។ អាល់គីតាប គាត់នាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់។ គាត់វាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។ |
មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង
ចំណែកទ្វារទាំងនោះមាន២ផ្ទាំងៗ គឺ២ផ្ទាំងដែលបើកបាន ទ្វារ១មាន២ផ្ទាំង ហើយទ្វារ១ទៀតក៏មាន២ផ្ទាំងដែរ
ក៏មានបង្អួចបិទនឹងក្បាច់ជាដើមលម៉ើ ទាំងសងខាងបាំងសាច អស់ទាំងបន្ទប់ខាងៗនៃព្រះវិហារ នឹងកំរាលក្តារក៏យ៉ាងនោះទាំងអស់។
រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបាន២ហត្ថ ផ្លូវចូលក៏៦ហត្ថ ឯទទឹងទ្វារ នោះបាន៧ហត្ថ