ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 6:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទៅ​ជា​ឈ្លើយជាមុន​ដំបូង នោះ​ការ​លេង​សប្បាយ​របស់​ពួក​អ្នក ដែល​មិន​ពត់​ខ្លួន នឹង​សូន្យ​បាត់​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឥឡូវ​នេះ គេ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ជា​ឈ្លើយ​ជា​មុន​ដំបូង ហើយ​ការ​លេង​សប្បាយ​របស់​អស់​អ្នក ដែល​ទម្រេត​ខ្លួន​លើ​កម្រាលនឹង​សូន្យ​បាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។

សូមមើលជំពូក



អេម៉ុស 6:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សំរេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​មក​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​បន្ទូល​ហើយ។


ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សំបើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ


ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​សេចក្ដី​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ


នៅ​យប់​នោះ​ឯង​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត


នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។


កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ


ដ្បិត​វា​និយាយ​ដូច្នេះ​ថា យេរ៉ូ‌បោម​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន


ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក‌គ្រោក ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន។


ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។


ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ