ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​អំណាច​របស់​សេះ​ទាំង​នោះ គឺ​មាន​នៅ​ក្នុង​មាត់ នឹង​ក្នុង​កន្ទុយ​វា ដ្បិត​កន្ទុយ​វា​ដូច​ជា​ពស់ ដែល​មាន​ក្បាល ហើយ​វា​ក៏​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត អានុភាព​របស់​សេះ​ទាំងនោះ ស្ថិតនៅ​ក្នុង​មាត់ និង​កន្ទុយ​របស់​ពួកវា ដ្បិត​កន្ទុយ​របស់​ពួកវា​ស្រដៀងនឹង​សត្វពស់ គឺ​មាន​ក្បាល‍។ ពួកវា​ធ្វើទុក្ខ​មនុស្ស​ដោយ​ក្បាលនោះ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ គឺ​នៅ​ក្នុង​មាត់​ និង​កន្ទុយ​របស់​ពួកវា​ ព្រោះ​កន្ទុយ​របស់​ពួកវា​ដូច​ជា​សត្វ​ពស់​ ហើយ​មាន​ក្បាល។​ ពួកវា​ធ្វើ​ទុក្ខ​មនុស្ស​ដោយសារ​ក្បាល​នោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ គឺ​នៅ​ក្នុង​មាត់ និង​នៅ​ក្នុង​កន្ទុយ​របស់​វា ដ្បិត​កន្ទុយ​របស់​វា​ដូច​ជា​ពស់​ដែល​មាន​ក្បាល ហើយ​វា​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​វេទនា​ដោយ‌សារ​តែ​ក្បាល​ហ្នឹង​ឯង។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​វេទនា ដោយ‌សារ​តែ​ក្បាល​ហ្នឹង​ឯង។

សូមមើលជំពូក



វិវរណៈ 9:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់‌ទុំ នឹង​ពួក​មាន​កិត្តិយស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា​ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ


ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្ដី​ឆ‌បោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយ‌កល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ


វា​ក៏​មាន​កន្ទុយ ហើយ​នឹង​ទ្រនិច​ដូច​ជា​ខ្យា‌ដំរី ឯ​អំណាច​វា ក៏​នៅ​ក្នុង​កន្ទុយ​នោះ សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​មនុស្ស អស់​រវាង​៥​ខែ


មនុស្ស​លោក​១​ភាគ​ក្នុង​៣​បាន​ស្លាប់ ដោយ​សេចក្ដី​វេទនា​ទាំង​៣​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង នឹង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​វា​មក​នោះ​ឯង


រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយ‌សារ​សេចក្ដី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស នឹង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ