នោះផារ៉ោនមានបន្ទូលទៅយ៉ូសែបថា ឪពុក នឹងបងប្អូនអ្នកបានមកឯអ្នកហើយ
ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ឪពុករបស់អ្នក និងបងប្អូនរបស់អ្នកបានមកឯអ្នកហើយ។
ផារ៉ោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។
ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមកជួបជុំនឹងអ្នកហើយ។
គេទូលទ្រង់ថា យើងខ្ញុំសូមចូលមកជ្រកកោននៅក្នុងស្រុកនេះផង ពីព្រោះនៅឯស្រុកកាណាន នោះគ្មានស្មៅឲ្យហ្វូងសត្វរបស់យើងខ្ញុំជាបាវទ្រង់ទេ ដ្បិតនៅស្រុកនោះកើតមានអំណត់ជាខ្លាំងណាស់ ដូច្នេះសូមឲ្យយើងខ្ញុំ ជាបាវទ្រង់ បានជ្រកកោននៅស្រុកកូសែនផង
ដូច្នេះស្រុកអេស៊ីព្ទនៅមុខអ្នកស្រាប់ហើយ ចូរឲ្យឪពុក នឹងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតចុះ ចូរឲ្យគេនៅក្នុងស្រុកកូសែនទៅ បើអ្នកស្គាល់អ្នកណាក្នុងពួកគេដែលប្រសប់វាងវៃ នោះចូរតាំងគេឡើងឲ្យធ្វើជាមេគង្វាលលើហ្វូងសត្វរបស់យើងផង