ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
លោកុប្បត្តិ 41:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។ ព្រះគម្ពីរខ្មែរសាកល ផារ៉ោនដាក់ឈ្មោះយ៉ូសែបថា សាប់ណាត់-ផានា ហើយប្រទានអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនឲ្យគាត់ ធ្វើជាប្រពន្ធ។ យ៉ូសែបក៏ចេញទៅត្រួតត្រាលើដែនដីអេហ្ស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា "សាប់ណាត់-ផានា" ហើយលើកនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ។ ដូច្នេះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាប់ណាត់ផានា” ហើយស្ដេចដណ្ដឹងនាងអាសណាត់ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទីផេរ៉ា ជាបូជាចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ |
ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
គ្រាមុនដែលកើតមានឆ្នាំអំណត់ នោះយ៉ូសែបមានកូនប្រុស២ ដែលនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ
នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម នឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។
រីឯសង្ឃនៅស្រុកម៉ាឌាននោះ លោកមានកូនស្រី៧នាក់ នាងទាំងនោះមកដងទឹកទៅចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកផឹក
គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែសដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង។
ពួកកំឡោះៗនៃក្រុងអាវេន នឹងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ
ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី
ក្នុងពួកហោរានោះ មានម្នាក់ឈ្មោះអ័ក្កាបុស គាត់ក្រោកឡើងទាយ ដោយព្រះវិញ្ញាណថា នឹងមានអំណត់អត់ជាខ្លាំង នៅគ្រប់លើផែនដី នោះក៏កើតមកក្នុងប្រវត្តិនៃមហារាជក្លូឌាសមែន