ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ាកុប​ឆ្លើយ​ទៅ​ឡាបាន់​ថា ពី​ព្រោះ​ខ្ញុំ​ខ្លាច ទាំង​គិត​ក្រែង​លោ​លោក​ឪពុក​ដក​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​អំណាច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​តប​នឹង​ឡាបាន់​ថា​៖ “ពីព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ថា​លោកអ៊ំ​នឹង​ឆក់យក​កូនស្រី​របស់លោកអ៊ំ​ពី​ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​ថា៖ «ព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​កម្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​វិញ​ថា៖ «ខ្ញុំ​ធ្វើ​ដូច្នេះ​មក​ពី​ភ័យ​ពេក ខ្លាច​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​របស់​លោក​ឪពុក​ពី​ខ្ញុំ។

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ឆ្លើយ​ទៅ​ឡាបាន់​វិញ​ថា៖ «ខ្ញុំ​ធ្វើ​ដូច្នេះ មក​ពី​ភ័យ​ពេក ខ្លាច​ក្រែង​លោក​ឪពុក​ដណ្តើម​យក​កូន​ស្រី​របស់​លោក​ឪពុក​ពី​ខ្ញុំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​ទូល​ថា ពី​ព្រោះ​ទូលបង្គំ​នឹក​ថា ប្រាកដ​ជា​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៅ​ទី​នេះ​ទេ ហើយ​ថា គេ​នឹង​សំឡាប់​ទូលបង្គំ​ចោល ដោយ​ព្រោះ​ប្រពន្ធ​របស់​ទូលបង្គំ​នេះ


ឥឡូវ​នេះ ឯង​បាន​ចេញ​មក ពី​ព្រោះ​តែ​ឯង​រឭក​ដល់​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​ព្រះ​របស់​អញ​មក​ផង


បើ​លោក​ឪពុក​រក​ឃើញ​មាន​ព្រះ​ទាំង​នោះ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​នៅ​រស់​ទៀត​ទេ សូម​ឆែក‌ឆេរ​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​នេះ​ចុះ មើល​បើ​មាន​របស់​ណា ជា​របស់​ផង​លោក​ឪពុក នៅ​នឹង​ខ្ញុំ នោះ​សូម​យក​វិញ​ចុះ ឯ​យ៉ាកុប​គាត់​មិន​ដឹង​ជា​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ


ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។