បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
លោកុប្បត្តិ 24:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាវបានដាក់ដៃក្រោមភ្លៅអ័ប្រាហាំចៅហ្វាយខ្លួន ហើយក៏ស្បថនឹងគាត់ពីដំណើរនោះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ បាវបម្រើនោះក៏ដាក់ដៃនៅក្រោមភ្លៅរបស់អ័ប្រាហាំចៅហ្វាយរបស់ខ្លួន ហើយស្បថនឹងគាត់អំពីរឿងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកបម្រើនោះក៏បានដាក់ដៃក្រោមភ្លៅលោកអ័ប្រាហាំចៅហ្វាយរបស់ខ្លួន ហើយស្បថជូនលោកអំពីរឿងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅលោកអប្រាហាំ ជាម្ចាស់របស់គាត់ ទាំងស្បថជូនលោកអំពីរឿងនេះ។ អាល់គីតាប អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅអ៊ីព្រហ៊ីម ជាចៅហ្វាយរបស់គាត់ ទាំងស្បថជូនគាត់អំពីរឿងនេះ។ |
បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
នោះអ័ប្រាហាំនិយាយទៅបាវ ជាអ្នកចាស់ជាងគេក្នុងផ្ទះ ដែលត្រួតត្រាលើរបស់ទ្រព្យទាំងអស់ថា ចូរឯងដាក់ដៃនៅក្រោមភ្លៅអញ