ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ
លោកុប្បត្តិ 18:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមរង់ចាំឲ្យគេយកទឹកមកបន្តិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សំរាកក្រោមដើមឈើនេះសិន ព្រះគម្ពីរខ្មែរសាកល សូមឲ្យគេយកទឹកបន្តិចមកលាងជើងពួកលោក ហើយសូមពួកលោកសម្រាកនៅក្រោមដើមឈើនេះសិនចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមរង់ចាំឲ្យគេយកទឹកបន្តិចមកលាងជើងជូន ហើយសូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ អាល់គីតាប សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ |
ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ
លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបំរើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ
បាវនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ពីអូដ្ឋចេញ រួចមានគេយកចំបើង នឹងស្មៅមកឲ្យអូដ្ឋស៊ី ហើយនឹងទឹកមកសំរាប់លាងជើងគាត់ ព្រមទាំងមនុស្សឯទៀតដែលមកជាមួយនឹងគាត់ដែរ
ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ
រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង
ត្រូវមានគេធ្វើបន្ទាល់ពីការល្អរបស់ស្ត្រីនោះដែរ បើបានចិញ្ចឹមកូន ទទួលអ្នកដទៃឲ្យស្នាក់ លាងជើងពួកបរិសុទ្ធ ជួយដោះទុក្ខ ដល់ពួកអ្នកដែលមានសេចក្ដីវេទនា បើបានឧស្សាហ៍តាមគ្រប់ទាំងការល្អ នោះទើបចុះបាន
ដូច្នេះអ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។
នោះនាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខនឹងដីតបថា ខ្ញុំនេះជាអ្នកបំរើ សំរាប់នឹងលាងជើង ដល់ពួកអ្នកបំរើរបស់លោកម្ចាស់ខ្ញុំ