ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ឯង​រាប់​ឆ្នាំ​ឈប់​សំរាក​៧​ដង គឺ​ជា​៧​ឆ្នាំ​៧​ដង ត្រូវ​ឲ្យ​រំលង​ពេល​ឆ្នាំ​ឈប់​សំរាក​អស់​៧ ឲ្យ​បាន​គ្រប់​៤៩​ឆ្នាំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ដើម្បី​ឲ្យ​បាន​គ្រប់​សែសិប​ប្រាំបួន​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់​សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។

សូមមើលជំពូក

អាល់គីតាប

«ចូរ​រាប់​ឆ្នាំ​សម្រាក​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់ សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។

សូមមើលជំពូក



លេវី‌វិន័យ 25:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ទី​៧ ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជា​ស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ


គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់


គ្រប់​៧០​អាទិត្យ​បាន​កំណត់​ដល់​សាសន៍​ឯង នឹង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង ដើម្បី​នឹង​រំលត់​បំបាត់​អំពើ​រំលង នឹង​ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ ហើយ​ឲ្យ​បាន​ធួន​នឹង​អំពើ​ទុច្ចរិត ព្រម​ទាំង​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ចូល​មក នឹង​បិទ​ត្រា​ការ​ជាក់​ស្តែង នឹង​សេចក្ដី​ទំនាយ ហើយ​នឹង​ចាក់​ប្រេង​តាំង​អ្នក​ដ៏​បរិសុទ្ធ​បំផុត​ឡើង


រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក


ព្រម​ទាំង​ហ្វូង​សត្វ នឹង​អស់​ទាំង​សត្វ​ដែល​នៅ​ក្នុង​ស្រុក​ឯង​ផង ផល​ចំរើន​នោះ​នឹង​បាន​សំរាប់​ជា​អាហារ។


រួច​ត្រូវ​ចាត់‌ចែង​ទៅ​ផ្លុំ​ត្រែ​ឲ្យ​ឮ​រំពង នៅ​ថ្ងៃ​១០ ក្នុង​ខែ​អស្សុជ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ត្រូវ​ឲ្យ​គេ​ផ្លុំ នៅ​ពេញ​ក្នុង​ស្រុក​ឯង


រួច​ដល់​ឆ្នាំ​សោមនស្ស នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ​នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។