អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។
លេវីវិន័យ 25:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកទាំងនោះជាពួកអ្នកបំរើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកទាំងនោះជាអ្នកបម្រើរបស់យើង ដែលយើងបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីប សុទ្ធតែជាអ្នកបម្រើរបស់យើង ហេតុនេះ មិនត្រូវលក់ពួកគេដូចលក់ទាសករឡើយ។ អាល់គីតាប ដ្បិតអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីប សុទ្ធតែជាអ្នកបម្រើរបស់យើង ហេតុនេះមិនត្រូវលក់ពួកគេ ដូចលក់ទាសករឡើយ។ |
អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។
រួចគេនឹងចេញពីឯងទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់ពួកឰយុកោគេវិញ
ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ
ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញ ដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាបាវបំរើរបស់គេទៀត អញបានបំបាក់កាំនឹមរបស់ឯងរាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្ដីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង