ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 1:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ ជា​ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា​វា​មាន​ធ្មេញ​ដូច​ជា​ធ្មេញ​សិង្ហ មាន​ថ្គាម​ជា​របស់​សិង្ហ​ញី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​សាសន៍​មួយ​បាន​ឡើង​មក ទាស់​នឹង​ស្រុក​របស់​យើង ជា​សាសន៍​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា វា​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ ក៏​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ មក​ប្រហារ​ស្រុក​របស់​យើង ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

សូមមើលជំពូក

អាល់គីតាប

មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ មក​ប្រហារ​ស្រុក​របស់​យើង ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។

សូមមើលជំពូក



យ៉ូអែល 1:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ឲ្យ​ស្រុក​ដុះ‌ដាល​ទៅ​ជា​មាន​ដី​ប្រៃ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ


មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។


នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លានឹង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សំរាប់​ត្រេក‌អរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង


ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​ឯង ឱ​អេម៉ា‌ញូ‌អែល​អើយ។


គេ​នឹង​លែង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ស៊ី​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាសស៊ើរ


អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ នឹង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ