ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ នឹងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។
យ៉ូហាន 2:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោក ជាមង្គលការចុះ គេក៏ដងយកទៅ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ឥឡូវនេះ ចូរដួសយកទៅជូនអ្នកគ្រប់គ្រងពិធីចុះ”។ ពួកគេក៏យកទៅ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឥឡូវនេះ ចូរដងទឹក ហើយយកទៅឲ្យមេការចុះ» ពួកគេក៏ដងទឹក ហើយយកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលប្រាប់គេថា៖ «ឥឡូវនេះ ចូរដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ |
ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ នឹងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។
ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង
កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា
ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្ដីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ។