យ៉ូស្វេ 21:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកគ្រួកូនចៅកេហាត់ជាពួកលេវីដែលនៅសល់ នោះបានទីក្រុងជាចំណែកខ្លួន ក្នុងពូជអំបូរអេប្រាអិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកលេវីក្នុងអំបូរឯទៀតៗនៃពួកកេកូនចៅកេហាត់ ទទួលបានក្រុងជាចំណែករបស់ខ្លួន ពីកុលសម្ព័ន្ធអេប្រាអិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ អាល់គីតាប ពួកលេវី ក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុង ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ |
មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ
ឯពួកកូនចៅកេហាត់ដែលសល់ទាំងប៉ុន្មាន គេចាប់ឆ្នោតត្រូវទីក្រុង១០ ក្នុងពួកគ្រួនៃពូជអំបូរអេប្រាអិម ដាន់ នឹងម៉ាន៉ាសេ១ចំហៀង