ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សសរ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ជើង​ថ្កល់ ហើយ​សមុទ្រ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សសរ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជើង​ថ្កល់ និង​សមុទ្រ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ខាល់ដេ​កម្ទេច​សសរ​លង្ហិន ដែក​កំណល់ និង​អាង​ធំ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​ខាល់ដេ​កំទេច​សសរ​លង្ហិន ដែក​កំណល់ និង​អាង​ធំ ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។

សូមមើលជំពូក



យេរេមា 52:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទាំង​ឆ្នាំង ដង្កៀប ចាន‌គោម កូន​ចាន នឹង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សំរាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សំរាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។


មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​ឰយុកោ​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ធំ​ទាំង​តូច នឹង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច នឹង​ទ្រព្យ​របស់​ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នោះ​ក៏​នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទាំង​អស់


ឯ​សសរ​ទាំង​២ សមុទ្រ​១ នឹង​គោ​លង្ហិន​ទាំង​១២​ទ្រ​ពី​ក្រោម ដែល​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ


ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​នាង ជា​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ទ្រង់​ឡើយ


ប្រវែង​របស់​បាំង‌សាច​នោះ មាន​២០​ហត្ថ នឹង​ទទឹង​១១​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​បាំង‌សាច​នោះ ដោយ​ថ្នាក់​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ១​ខាង​នេះ ហើយ​១​ខាង​នោះ។


នោះ​ព្រះ‌អម្ចាស់​ទ្រង់​ប្រគល់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដាទៅ​ក្នុង​កណ្តាប់​ដៃ​នេប៊ូ‌ក្នេសា ព្រម​ទាំង​គ្រឿង​ប្រដាប់​១​ភាគ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ផង ហើយ​ទ្រង់​ក៏​ដឹក‌នាំ​ទៅ​ឯ​ស្រុក​ស៊ីណើរ ដាក់​ក្នុង​វិហារ​របស់​ព្រះ​នៃ​ទ្រង់ គឺ​បាន​នាំ​យក​គ្រឿង​ប្រដាប់​ទាំង​នោះ​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះ​នៃ​ខ្លួន