ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 25:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ នឹង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​ទាំង​អស់​នៅ​ស្រុក​អារ៉ាប់ និង​អស់​ទាំង​ស្តេច​នៃ​កុលសម្ព័ន្ធ​នានា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

អាល់គីតាប

ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។

សូមមើលជំពូក



យេរេមា 25:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ នឹង​ការ​ជំនួញ ហើយ​ពី​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ នឹង​ពួក​ចៅហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត


ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ នឹង​ពួក​ចៅហ្វាយ​ស្រុក ក៏​យក​មាស នឹង​ប្រាក់​មក​ថ្វាយ​សាឡូម៉ូន​ដែរ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​ឯង​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់


អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស នឹង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន នឹង​សំណល់​នៃ​ក្រុង​អាសដូឌ


មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន នឹង​រទេះ​ចំបាំង​របស់​គេ ហើយ​លើ​ជន‌ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រី​វិញ មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គេ ហើយ​ទាំង​អស់​នឹង​ត្រូវ​ប្លន់​យក​ទៅ


ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​លក់​កូន​ចៀម ចៀម​ឈ្មោល នឹង​ពពែ​ដល់​ឯង


ពួក​សាសន៍​អេធីយ៉ូពី សាសន៍​ពូត សាសន៍​លូឌ នឹង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្រ គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា​មួយ​គ្នា។