គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ
ពួកចៅហ្វាយ 18:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយក៏មកដល់ផ្ទះមីកា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចេញពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយមកដល់ផ្ទះមីកា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីទីនោះ ពួកគេឡើងទៅតំបន់ភ្នំអេប្រាអ៊ីមរហូតដល់ផ្ទះលោកមីកា។ អាល់គីតាប ពីទីនោះ ពួកគេឡើងទៅតំបន់ភ្នំអេប្រាអ៊ីម រហូតដល់ផ្ទះលោកមីកា។ |
គេក៏បញ្ចុះសពលោក នៅចុងព្រំដី ជាមរដករបស់លោក ត្រង់ធីម៉្នាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាសទៅ
ឯអេលាសារជាកូនអើរ៉ុន ក៏សុគតទៅដែរ ហើយគេបញ្ចុះសពលោកនៅឯភ្នំរបស់ភីនេហាសជាកូនលោក ជាទីដែលបានចែកឲ្យដល់លោក នៅក្នុងស្រុកភ្នំអេប្រាអិម។:៚
ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម
ឯពួក៥នាក់ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ នឹងរូបព្រះ ព្រមទាំងរូបឆ្លាក់ នឹងរូបសិតផងឬទេ ដូច្នេះពិចារណាមើល តើត្រូវធ្វើដូចម្តេច
នៅវេលានោះ ក្នុងគ្រាដែលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល នោះមានពួកលេវីម្នាក់ ដែលនៅស្រុកភ្នំអេប្រាអិមម្ខាង បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង