ឯដង្វាយរបស់ពួកបណ្តាជនឯទៀត គឺមាស២ម៉ឺនដារីក ប្រាក់២ពាន់នាលិ ហើយសំលៀកបំពាក់ពួកសង្ឃ៦៧សំរាប់
ឯតង្វាយរបស់ប្រជាជនឯទៀតៗមាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រមទាំងសម្លៀកបំពាក់ពួកសង្ឃ ៦៧ សម្រាប់។
ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យហុកសិបប្រាំពីរសម្រាប់។
ប្រជាជនឯទៀតៗបានជូនមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ ពីរពាន់ណែន និងសម្លៀកបំពាក់អ៊ីមុាំហុកសិបប្រាំពីរសម្រាប់។
ដូច្នេះ ហ៊ីលគីយ៉ា ជាសំដេចសង្ឃ នឹងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅឯហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខ២ក្នុងក្រុងយេរូសាឡិម) ហើយគេស្នើការនឹងនាង
លុះដល់ខែអស្សុជ កាលពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បាននៅក្នុងទីក្រុងរបស់ខ្លួនហើយ នោះពួកបណ្តាជនក៏មូលគ្នា នៅក្រុងយេរូសាឡិម មានចិត្តតែ១
ឯពួកបណ្តាជនឯទៀត ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកនេធីនិម នឹងអស់អ្នកដែលបានញែកខ្លួនចេញ ពីពួកសាសន៍នៃស្រុកទាំងនោះ ចូលខាងក្រិត្យវិន័យរបស់ព្រះវិញ ព្រមទាំងប្រពន្ធ នឹងកូនប្រុសកូនស្រីគេ គឺអស់អ្នកណាដែលមានចំណេះមានយោបល់
ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក នឹងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសំរាប់ការ
ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកបណ្តាជនខ្លះ ពួកនេធីនិម នឹងពួកអ៊ីស្រាអែល ទាំងអស់បាននៅក្នុងទីក្រុងរបស់គេរៀងខ្លួនហើយ។