នេហេមា 3:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់ពីគាត់ មានម្រេម៉ូត កូនអ៊ូរីយ៉ា ដែលជាកូនហាកូស បានជួសជុលមួយដុំទៀត គឺចាប់តាំងពីទ្វារផ្ទះអេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះលោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគាត់ មានម្រេម៉ូត កូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីទ្វារផ្ទះរបស់អេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានលោកម្រេម៉ូតជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជួសជុល មួយផ្នែកទៀត ចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។ អាល់គីតាប បន្ទាប់មក មានលោកម្រេម៉ូតជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជួសជុល មួយផ្នែកទៀត ចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។ |
ហើយខាងកូនចៅពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ ជាអ្នកដែលយកកូនស្រីបារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ នឹងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ នឹងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង
បន្ទាប់នឹងគាត់ មានបារូក ជាកូនសាប់បាយ បានខ្នះខ្នែងធ្វើមួយដុំទៀត ចាប់តាំងពីរំពត់កំផែង រហូតដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសំដេចសង្ឃ
បន្ទាប់ពីពួកនោះ ម្រេម៉ូត ជាកូនអ៊ូរីយ៉ា ដែលជាកូនហាកូស គាត់ក៏ជួសជុល ហើយបន្ទាប់នឹងគាត់មានមស៊ូឡាម ជាកូនបេរេគា ដែលជាកូនមសេសាបេល គាត់ជួសជុល ហើយបន្ទាប់ពីគាត់មានសាដុក ជាកូនប្អាណាបានជួសជុល
ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ