ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ចៅ​លេវី​នោះ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ទុក​ក្នុង​សៀវភៅ​របា‌ក្សត្រ​ហើយ ដរាប​ដល់​គ្រា​យ៉ូហា‌ណាន​ជា​កូន​អេលី‌យ៉ាស៊ីប

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​លេវី ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ត្រា​ទុក​ក្នុង​សៀវ‌ភៅ​របា‌ក្សត្រ រហូត​ដល់​គ្រា​យ៉ូ‌ហា‌ណាន ជា​កូន​អេលី‌យ៉ាស៊ីប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលីយ៉ាស៊ីប។

សូមមើលជំពូក

អាល់គីតាប

ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលី‌យ៉ាស៊ីប។

សូមមើលជំពូក



នេហេមា 12:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន នឹង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី


ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា នឹង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ