ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 38:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ហើយ​ជា​បញ្ជី​ប្រដាប់‌ប្រដា សំរាប់​រោង​ឧបោសថ គឺ​ជា​រោង​នៃ​សេចក្ដី​បន្ទាល់ ឯ​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ គាត់​បាន​ទទួល​បង្គាប់​ម៉ូសេ ដើម្បី​នឹង​រាប់​ប្រដាប់​ទាំង​នោះ សំរាប់​ការ‌ងារ​នៃ​ពួក​លេវី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​បញ្ជី​ប្រដាប់‌ប្រដា​សម្រាប់​រោង​ឧបោ‌សថ គឺ​ជា​រោង​ឧបោ‌សថ​នៃ​សេចក្ដី​សញ្ញា ឯ​អ៊ីថា‌ម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន បាន​ទទួល​បញ្ជា​របស់​លោក​ម៉ូសេ ដើម្បី​រាប់​ប្រដាប់​ទាំង​នោះ​សម្រាប់​ការ‌ងារ​របស់​ពួក​លេវី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​បាន​កត់‌ត្រា​ទុក​តាម​បញ្ជា​របស់​លោក​ម៉ូសេ​នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ‌ប្រាស់​ក្នុង​ការ​សង់​ព្រះ‌ពន្លា គឺ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ​ក្រោម​ការ​ណែ‌នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី​បាន​កត់​ត្រា​ទុក តាម​បញ្ជា​របស់​ម៉ូសា នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​សង់​ជំរំ‌សក្ការៈគឺ​ជំរំ​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ ក្រោម​ការ​ណែ​នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​អ៊ីមុាំ​ហារូន។

សូមមើលជំពូក



និក្ខមនំ 38:21
31 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ នឹង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ


ដូច្នេះ ស្តេច​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សំដេច​សង្ឃ​មក​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​លោក​មិន​បង្ខំ​ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​បង្គាប់ ទុក​សំរាប់​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​ដូច្នេះ


ដ្បិត​អ្នក​ថា គោល‌លទ្ធិ​របស់​អ្នក​ជា​ស្អាត​សុទ្ធ ឥត​ខុស‌ឆ្គង​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ


បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កំចាត់​សេចក្ដី​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ​ពី​ទី​លំនៅ​របស់​អ្នក​ទៅ


នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង រោង​ឧបោសថ​របស់​ទ្រង់ តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន


ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ


ត្រូវ​ពាក់​វាំង‌នន​នឹង​ទំពក់​ទាំង​នោះ រួច​ត្រូវ​យក​ហឹប​នៃ​សេចក្ដី​បន្ទាល់​ចូល​ទៅ ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខាំង​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​ឯង​រាល់​គ្នា


ចំណែក​អស់​ទាំង​ចំរ៉ឹង សំរាប់​រោង​ឧបោសថ នឹង​ទីលាន សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


ឯ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ


ត្រូវ​ដាក់​ហឹប​នៃ​សេចក្ដី​បន្ទាល់​ទៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង


ឯ​អើរ៉ុន​លោក​យក​នាង​អេលី‌សេបា ជា​កូន​អ័មី‌ន៉ាដាប់ ហើយ​ជា​ប្អូន​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ​ឲ្យ​លោក


តែ​ត្រូវ​ឲ្យ​ឯង​ដំរូវ​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​សំរាប់​រោង​នោះ គឺ​គេ​ហើយ​ដែល​ត្រូវ​លី‌សែង​រោង​ឧបោសថ នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​នោះ ព្រម​ទាំង​ដំឡើង​ត្រសាល​គេ​នៅ​ជុំវិញ​ផង


តែ​ឯ​ពួក​លេវី ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​វិញ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ខ្ញាល់​មក​លើ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ឡើយ ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់​នោះ


ដល់​ថ្ងៃ​២០ ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ នោះ​ពពក​ក៏​ឡើង​ផុត​ពី​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់


ឯ​ពួក​លេវី​ជា​បង​ប្អូន​ឯង គឺ​ជា​ពូជ​អំបូរ​នៃ​ឰយុកោ​ឯង នោះ​ត្រូវ​នាំ​មក​ជិត​ជា​មួយ​នឹង​ឯង ឲ្យ​បាន​ភ្ជាប់​ពួក​ជា​មួយ​គ្នា ហើយ​ជួយ​ការ‌ងារ​ផង តែ​ឯង ហើយ​នឹង​កូន​ចៅ​ឯង ត្រូវ​នៅ​ចំពោះ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​វិញ


គឺ​ថា ឱ​យ៉ាកុប​អើយ ត្រសាល​របស់​ឯង​ទាំង​ប៉ុន្មាន​ល្អ​ណាស់​ហ្ន៎ ហើយ​ទី​លំនៅ​ឯង​ផង ឱ​អ៊ីស្រាអែល​អើយ


នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក


ឯ​ពេត្រុស គាត់​ទូល​ទៅ​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ត្រសាល​៣​នៅ​ទី​នេះ គឺ​១​សំរាប់​ទ្រង់ ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា


រីឯ​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ


ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន‌សួគ៌​វិញ ជា​វិមាន​ដ៏​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច


ជា​អ្នក​មាន​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។


ប៉ុន្តែ កាល​ព្រះ‌គ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយ‌សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ​នេះ​ទេ


ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់‌តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប


នោះ​មាន​គេ​បើក​ព្រះ‌វិហារ​នៃ​ព្រះ​នៅ​ស្ថាន‌សួគ៌ ហើយ​ឃើញ​មាន​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​នោះ រួច​មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង ផ្គរ‌លាន់ កក្រើក​ដី នឹង​ព្រឹល​យ៉ាង​ធំៗ។


ក្រោយ​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ថា ទ្វារ​ទី​បរិសុទ្ធ​របស់​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ ក៏​នៅ​ចំហ


ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ