ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ នឹងជើង៣ដូចគ្នា
និក្ខមនំ 38:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះ សុទ្ធតែត្បាញធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ អាល់គីតាប រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ |
ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ នឹងជើង៣ដូចគ្នា
អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរនឹងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់