និក្ខមនំ 37:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ស្រោបដោយមាសសុទ្ធខាងលើ នៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ក៏ធ្វើកែមមាសនៅជុំវិញដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រោបដោយមាសសុទ្ធ ទាំងផ្នែកខាងលើ និងជុំវិញទាំងអស់ ព្រមទាំងស្នែងផង ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រោបអាសនៈទាំងមូលដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ អាល់គីតាប គាត់ស្រោបអាសនៈទាំងមូលដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ |
គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ