នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ
និក្ខមនំ 37:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅមែក១មាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ហើយនៅមែក១ទៀតមាននប់៣ រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់នឹងផ្កាដែរ មែកទាំង៦ ដែលចេញពីគល់ជើងចង្កៀងនោះ បានធ្វើដូចគ្នាទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅមែកមួយមាននប់បី រាងដូចគ្រាប់ចំបក់ ហើយនប់នីមួយៗ មានកន្សោមគ្រាប់ និងស្រទាប់ផ្កា ហើយនៅមែកមួយទៀតមាននប់បី រាងដូចគ្រាប់ចំបក់ មានកន្សោមគ្រាប់ និងស្រទាប់ផ្កាដែរ ដូច្នេះ មែកទាំងប្រាំមួយបែកចេញពីជើងចង្កៀងមកដូចគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ អាល់គីតាប ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ |
នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ
នៅគល់ជើងចង្កៀងមាននប់៤ រាងដូចជាគ្រាប់ចំបក់ ហើយមានទាំងកន្សោមគ្រាប់នឹងផ្កាផង