លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។
នាងអេសធើរ 2:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំអេសធើរចូលទៅថ្វាយស្តេចអ័ហាស៊ូរុស នៅក្នុងព្រះរាជដំណាក់ នៅខែទី១០ គឺជាខែបុស្ស ក្នុងឆ្នាំទី៧នៃរាជ្យទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាននាំអេសធើរចូលទៅថ្វាយព្រះបាទអ័ហាស៊ូរុស នៅក្នុងរាជវាំង នៅខែទីដប់ គឺជាខែបុស្ស ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ អាល់គីតាប គេបានមកនាំនាងយកទៅជូនស្តេចអហាស៊ូរុស នៅបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ |
លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។
ក្រោយការទាំងនោះមក កាលសេចក្ដីក្រោធរបស់ស្តេចអ័ហាស៊ូរុសបានស្ងប់ហើយ នោះទ្រង់ក៏នឹករឭកដល់ព្រះនាងវ៉ាសធី នឹងការដែលព្រះនាងបានធ្វើ ព្រមទាំងខសេចក្ដី ដែលបានសំរេចដល់ព្រះនាងផង
ឯអេសធើរ កូនអ័ប៊ីហែល ជាមារបស់ម៉ាដេកាយដែលបានយកមកចិញ្ចឹមទុកជាកូនខ្លួន កាលដល់ពេលដែលនាងត្រូវចូលទៅឯស្តេច នោះនាងមិនបានសូមអ្វីក្រៅពីរបស់ដែលហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗបានឲ្យនោះទេ ហើយអស់អ្នកណាដែលឃើញនាងក៏ពេញចិត្តនឹងនាង
ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ នឹងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី
សូមព្រះករុណាចាត់ដំរូវឲ្យមានភ្នាក់ងារ នៅគ្រប់ខេត្តក្នុងនគរទ្រង់ ដើម្បីនឹងប្រមូលស្ត្រីក្រមុំ ដែលស្រស់ល្អទាំងប៉ុន្មាន មកឯស៊ូសាន ជាទីក្រុងហ្លួង ឲ្យនៅក្នុងមន្ទីរសំរាប់ពួកស្រីៗ ក្រោមអំណាចហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗ រួចឲ្យគេបើកគ្រឿង សំរាប់ជំរះខ្លួនដល់នាងទាំងនោះ
ដូច្នេះ នៅវេលានោះឯង គឺថ្ងៃ២៣ ខែទី៣ ជាខែជេស្ឋ នោះគេបានហៅពួកស្មៀនហ្លួងមក កត់អស់ទាំងសេចក្ដីដែលម៉ាដេកាយបង្គាប់ដល់ពួកសាសន៍យូដា ពួកចៅហ្វាយខេត្ត នឹងពួកចៅហ្វាយស្រុក ហើយពួកអ្នកជាប្រធាននៅគ្រប់ទាំង១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គរហូតដល់ស្រុកអេធីយ៉ូពី គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិ នឹងដល់គ្រប់ទាំងសាសន៍ តាមភាសារបស់គេ ហើយដល់សាសន៍យូដា តាមអក្សរ តាមភាសារបស់គេដែរ