ជនគណនា 7:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៥ នោះត្រូវជាស៊្លូមាល ជាកូនស៊ូរីសាដាយ ជាកំពូលលើពួកកូនចៅស៊ីម្មាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំ គឺស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ជាមេដឹកនាំលើកូនចៅស៊ីម្មាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំ គឺលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម្មាន។ អាល់គីតាប នៅថ្ងៃទីប្រាំ គឺលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម្មាន។ |
ពួកដែលដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរស៊ីម្មាន ហើយអ្នកដែលជាកំពូលលើពួកកូនចៅស៊ីម្មាន គឺស៊្លូមាលជាកូនស៊ូរីសាដាយ
ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីស៊ើរ ជាកូនសេដេអ៊ើរ។
ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ