លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
ជនគណនា 32:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរូបេនសង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម អាល់គីតាប កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម |
លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
ក្រុងហែសបូន នឹងក្រុងអេលាលេ គេនាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង ចិត្តគេញ័រក្នុងខ្លួន
ពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់
មានឮសំរែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ
ហេតុនោះ មើល អញនឹងបើកស្រុកម៉ូអាប់ ឲ្យចំហខាងទីក្រុងទាំងប៉ុន្មានរបស់គេ ដែលនៅក្បែរព្រំដែនគេ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន នឹងក្រុងគារយ៉ាថែម
ហេតុនោះបានជាគេតែងនិយាយដោយពាក្យសុភាសិតថា «ចូរមកក្នុងហែសបូន ឲ្យទីក្រុងរបស់ស៊ីហុនបានសង់ឡើង ហើយរៀបជាស្រេចផង
បេត-នីមរ៉ា ហើយនឹងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសំរាប់ហ្វូងសត្វគេផង
នេបូរ បាល-មេយ៉ូន (ឯទីក្រុងទាំងនោះ គេបានផ្លាស់ឈ្មោះចេញ) ហើយស៊ីបម៉ាផង គេដាក់ឈ្មោះជាថ្មីដល់ទីក្រុងទាំងប៉ុន្មាន ដែលគេបានសង់ឡើងវិញនោះ