ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 23:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​សូម​រៀប​គោ​៧ នឹង​ចៀម​៧ ឲ្យ​ទូលបង្គំ​ទៀត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​សង់​អាស‌នា​ប្រាំពីរ​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​រៀប​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​ឲ្យ​ទូល‌បង្គំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ទូលបង្គំ​ផង»។

សូមមើលជំពូក

អាល់គីតាប

បាឡាម​ជម្រាប​ស្តេច​បាឡាក់​ថា៖ «សូម​ស្តេច​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ខ្ញុំ​ផង»។

សូមមើលជំពូក



ជន‌គណនា 23:29
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដោយ​ព្រោះ​ព្រះ‌ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ នឹង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា


បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​បែរ​ទៅ​ខាង​ឯ​ទី​រហោ‌ស្ថាន


រួច​បាឡាក​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​មាន​វាចា គឺ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ។