ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​មេ​សាសន៍​ម៉ូអាប់​ក៏​ក្រោក​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ ទូល​ថា បាឡាម​មិន​ព្រម​មក​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​មន្ត្រី​សាសន៍​ម៉ូអាប់​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​គាល់​បាឡាក​វិញ ទូល​ថា៖ «បាឡាម​មិន​ព្រម​មក​ជា‌មួយ​យើង​ខ្ញុំ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​គាល់​ព្រះ‌បាទ​បាឡាក់​វិញ ទូល​ថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។

សូមមើលជំពូក

អាល់គីតាប

មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​ជួប​ស្តេច​បាឡាក់​វិញ ប្រាប់​ថា៖ «បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។

សូមមើលជំពូក



ជន‌គណនា 22:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ប្រាប់​ដល់​ពួក​មេ ដែល​មក​ពី​បាឡាក​ថា ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ


នោះ​បាឡាក​ក៏​ចាត់​ពួក​មេ​ជា​ច្រើន​ជាង ជា​អ្នក​មាន​សក្តិ‌យស​ខ្ពស់​ជាង​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ទៀត


បាឡាក​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​អញ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ឯង​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​មក​ឯ​អញ តើ​អញ​មិន​អាច​នឹង​លើក​ឯង​ឲ្យ​បាន​ជា​ធំ​ទេ​ឬ​អី