ជនគណនា 2:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងជើង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកដាន់ តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងជើង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធដាន់ តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។ អាល់គីតាប នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។ |
ឯពូជដំណនៃពួកកូនចៅដាន់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់
ហើយអ្នកដែលជាកំពូល លើពួកកូនចៅរបស់ឪពុកពួកម្រ៉ារី គឺស៊ូរីអែល ជាកូនអ័ប៊ីហែល គេត្រូវដំឡើងត្រសាលនៅខាងជើង ជាចំហៀងក្បែររោងឧបោសថ
នៅថ្ងៃទី១០ នោះត្រូវជាអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ជាកំពូលលើពួកកូនចៅដាន់
ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ។