ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 16:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ដី​ក៏​ប្រេះ​ឡើង​ពី​ក្រោម​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​ចប់​ភ្លាម នោះ​ដី​នៅ​ពី​ក្រោម​ពួកគេ ក៏​ប្រេះ​ចេញ​ពី​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា

សូមមើលជំពូក



ជន‌គណនា 16:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង


តែ​បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ការ​មួយ​យ៉ាង​ចំឡែក​វិញ ដោយ​ឲ្យ​ដី​ហា​ឡើង​លេប​គេ នឹង​របស់​ផង​គេ​ទាំង​អស់​ទៅ ហើយ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ពិត​ថា គេ​បាន​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ។


ហា​ទទួល​យក​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ​គេ នឹង​អស់​មនុស្ស​ណា​ដែល​ជា​ពួក​របស់​កូរេ ហើយ​នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង


គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ


ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ


ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ដាថាន នឹង​អ័ប៊ីរ៉ាម​ជា​កូន​អេលាប ពូជ​រូបេន គឺ​ដែល​ដី​បាន​ប្រេះ‌ហា​ឡើង​ស្រូប​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ នឹង​ត្រសាល​របស់​គេ ហើយ​នឹង​គ្រប់​ទាំង​មនុស្ស ក្នុង​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​តាម​គេ​នោះ​ផង


វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ