រ៉ូម 11:3 - ព្រះគម្ពីរខ្មែរសាកល “ព្រះអម្ចាស់អើយ! គេបានសម្លាប់បណ្ដាព្យាការីរបស់ព្រះអង្គ ហើយរំលំអាសនារបស់ព្រះអង្គចោល មានសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំទៀត!”។ Khmer Christian Bible គឺគាត់ទូលថា៖ «ព្រះអម្ចាស់អើយ! ពួកគេបានសម្លាប់ពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ ហើយរំលំកន្លែងថ្វាយតង្វាយទាំងឡាយរបស់ព្រះអង្គចោល នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ រួចពួកគេរកសម្លាប់ខ្ញុំទៀត!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរារបស់ព្រះអង្គ រំលំអាសនារបស់ព្រះអង្គ សល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេរកសម្លាប់ទូលបង្គំទៀត!» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និងរំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ឱព្រះអម្ចាស់អើយ គេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត» អាល់គីតាប «ឱអុលឡោះជាអម្ចាស់អើយ ពួកគេបាននាំគ្នាសម្លាប់ណាពីទាំងឡាយរបស់ទ្រង់ និងរំលំអាសនៈរបស់ទ្រង់ខ្ញុំម្នាក់គត់ ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតខ្ញុំទៀត!»។ |