ម៉ាកុស 14:42 - ព្រះគម្ពីរខ្មែរសាកល ក្រោកឡើងមក យើងនាំគ្នាទៅ។ មើល៍! អ្នកដែលក្បត់ខ្ញុំមកជិតដល់ហើយ”។ Khmer Christian Bible ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍! អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។ អាល់គីតាប ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ |
ព្រះអង្គយាងត្រឡប់មកវិញជាលើកទីបី ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? ល្មមហើយ ពេលវេលាមកដល់ហើយ មើល៍! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ ស្រាប់តែយូដាសម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់បានមកដល់។ មានហ្វូងមនុស្សមួយក្រុមកាន់ដាវកាន់ដំបងមកជាមួយគាត់ដែរ ពួកគេមកពីពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំ។