ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
ម៉ាកុស 14:4 - ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះទើសចិត្ត ក៏និយាយគ្នាថា៖ “ហេតុអ្វីបានជាខ្ជះខ្ជាយប្រេងក្រអូបបែបនេះ? Khmer Christian Bible ប៉ុន្ដែមានអ្នកខ្លះច្រណែនគ្នា ក៏និយាយថា៖ «តើហេតុអ្វីបានជាបង្ហិនប្រេងក្រអូបដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានអ្នកខ្លះនៅទីនោះទាស់ចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអី្វក៏យកប្រេងមកបង្ខាតចោលដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះនៅទីនោះទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ អាល់គីតាប មានអ្នកខ្លះនៅទីនោះ ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! |
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
ព្រះយេស៊ូវគង់នៅបេថានីក្នុងផ្ទះរបស់ស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងគង់នៅតុអាហារ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវដែលមានប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃ។ នាងបំបែកដបថ្មកែវនោះ ហើយចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ។
ដ្បិតប្រេងក្រអូបនេះអាចលក់បានជាងបីរយឌេណារី ហើយចែកឲ្យអ្នកក្របាន”។ ដូច្នេះពួកគេក៏ស្ដីឲ្យនាង។