ចូរលើកដៃប្រណម្យទៅរកទីសក្ការៈបទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 អស់អ្នកដែលបម្រើព្រះអម្ចាស់ ហើយស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះអង្គនាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងព្រះអម្ចាស់! 2 ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងព្រះអម្ចាស់! 3 សូមព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន! |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies