ទំនុកជាបទចំរៀង ដែលបានលើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។ 1 សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ហើយប្រទានពរផង សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់យើងខ្ញុំ។ –បង្អង់ 2 ៙ ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ទ្រង់ ហើយឲ្យអស់ទាំងសាសន៍ដទៃបានស្គាល់សេចក្ដី សង្គ្រោះរបស់ទ្រង់ដែរ 3 ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរដល់ទ្រង់ 4 ឱសូមឲ្យអស់ទាំងនគរបានអរសប្បាយ ហើយច្រៀងដោយអំណរចុះ ដ្បិតទ្រង់នឹងជំនុំជំរះអស់ទាំងសាសន៍ដោយទៀងត្រង់ ហើយគ្រប់គ្រងអស់ទាំងនគរដែលនៅផែនដី។ បង្អង់ 5 ៙ ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរទ្រង់ចុះ 6 នោះដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ 7 ព្រះទ្រង់នឹងប្រទានពរមកយើងខ្ញុំជាពិត ហើយអស់ទាំងចុងផែនដីបំផុត នឹងកោតខ្លាចដល់ទ្រង់។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia