២ សាំយូអែល 21:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ប៉ុន្តែ ស្តេចបានប្រណីដល់មេភីបូសែត ជាកូនយ៉ូណាថានបុត្ររបស់ស្ដេចសូល ដោយព្រោះដាវីឌ និងយ៉ូណាថានបុត្រារបស់ស្ដេចសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះបាទដាវីឌសន្ដោសប្រណីដល់លោកមេភីបូសែត ជាបុត្ររបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល ព្រោះតែពាក្យដែលព្រះរាជាបានស្បថជាមួយសម្ដេចយ៉ូណាថាន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ស្តេចទ្រង់ប្រណីដល់មភីបូសែត ជាកូនយ៉ូណាថានដែលជាបុត្រសូល ដោយព្រោះដាវីឌ នឹងយ៉ូណាថាន ជាបុត្រាសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា Ver Capítuloអាល់គីតាប7 ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។ Ver Capítulo |
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
ឯងត្រូវភ្ជួររាស់ស្រែចម្ការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកអ្នកបម្រើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមកជូនបុត្រារបស់ចៅហ្វាយឯងឲ្យបានអាហារបរិភោគ ប៉ុន្តែ ឯមេភីបូសែតជាបុត្រាចៅហ្វាយឯង នឹងបរិភោគនៅតុជាមួយយើងជានិច្ច»។ ស៊ីបាមានកូនប្រុសដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។
ពេលនោះ យ៉ូណាថានមានប្រសាសន៍ទៅកាន់ដាវីឌថា៖ «សូមទៅដោយសុខសាន្តចុះ ដ្បិតយើងទាំងពីរនាក់បានស្បថជាមួយគ្នា ក្នុងព្រះនាមព្រះយេហូវ៉ាហើយថា ព្រះយេហូវ៉ានឹងគង់កណ្ដាលខ្ញុំ និងអ្នក ហើយកណ្ដាលពូជពង្សរបស់ខ្ញុំ និងពូជពង្សរបស់អ្នករហូតតទៅ»។ ដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានត្រឡប់ចូលទៅក្នុងទីក្រុងវិញ។