Biblia Todo Logo
La Biblia Online

- Anuncios -




២ សាំ‌យូ‌អែល 21:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពួក​គីបៀន​ទូល​ឆ្លើយ​ថា៖ «បញ្ហា​របស់​យើង​ខ្ញុំ និង​ស្តេច​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់​នោះ មិន​មែន​រឿង​មាស ឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សម្លាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ» ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «តើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា​ចង់​ឲ្យ​យើង​សម្រេច​នោះ?»

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ព្រះ‌បាទ​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពួក​គីបៀន​ទូល​ឆ្លើយ​ថា ឯ​រឿង​របស់​យើង​ខ្ញុំ នឹង​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់ នោះ​មិន​មែន​ចំពោះ​មាសឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សំឡាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ទ្រង់​មាន​បន្ទូល​តប​ថា ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា នោះ​យើង​នឹង​សំរេច​ឲ្យ

Ver Capítulo Copiar

អាល់គីតាប

4 អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ស្តេច​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ណា​ម្នាក់​ឡើយ»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។

Ver Capítulo Copiar




២ សាំ‌យូ‌អែល 21:4
5 Referencias Cruzadas  

លោក​ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ដល់​កូន?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​ឪ​ពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ បើ​លោក​ឪពុក​ព្រម​ធ្វើ​ដូច្នេះ​ឲ្យ​ខ្ញុំ​មែន នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត។


ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សំណូក ដើម្បី​លោះ​ជីវិត​ឃាតក​ណា ដែល​មាន​ទោស​ត្រូវ​ប្រហារ​ជីវិត​នោះ​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់


ក៏​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សំណូក ដើម្បី​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ទី​ក្រុង​ជម្រក ឲ្យ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​វិញ មុន​ពេល​សម្ដេច​សង្ឃ​ស្លាប់​នោះ​ដែរ។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos