២ សាំយូអែល 18:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា៖ «បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសម្លាប់នៅទីនោះភ្លាមទៅ យើងនឹងបានឲ្យប្រាក់ដប់ដួង និងខ្សែក្រវាត់មួយដល់ឯង»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសំឡាប់នៅទីនោះភ្លាមទៅ នោះអញនឹងបានឲ្យប្រាក់១០ដួង នឹងខ្សែក្រវាត់១ដល់ឯង Ver Capítuloអាល់គីតាប11 លោកយ៉ូអាប់និយាយថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។ Ver Capítulo |
ប៉ុន្តែ អ្នកនោះឆ្លើយតបថា៖ «បើទុកជាបានប្រាក់មួយពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡុម ជាកូនមានវ័យក្មេងនោះឡើយ។