២ សាំយូអែល 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់បិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងបិតា និងពួកដែលនៅជាមួយផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 យើងនឹងទៅទាន់ស្ដេចដាវីឌ នៅកន្លែងដែលទ្រង់ស្នាក់អាស្រ័យ យើងនឹងសង្គ្រុបលើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតានឹងពួកដែលនៅជាមួយផង Ver Capítuloអាល់គីតាប12 យើងនឹងទៅទាន់ស្តេចទតនៅកន្លែងដែលគាត់ស្នាក់អាស្រ័យ យើងនឹងសង្គ្រប់លើពួកគេ ដោយមិនឲ្យគេដឹងខ្លួន គឺយើងនឹងប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រត់រួចឡើយ។ Ver Capítulo |