២ សាំយូអែល 15:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 មានមនុស្សពីររយនាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយអាប់សាឡុម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ Ver Capítuloអាល់គីតាប11 សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ Ver Capítulo |
ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬ សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាទម្លាក់កំហុសលើទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ឬអ្នកណាមួយក្នុងគ្រួសារឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ មិនបានដឹងពីរឿងទាំងនេះទេ ទោះច្រើន ឬតិចក្តី»។
កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកប្រជាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះ អញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះអ្នកនឹងរកលោកឃើញ»។