២ សាំយូអែល 13:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 កាលទូលដូច្នោះរួចស្រេចហើយ ពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងយំ ទ្រង់ព្រះកន្សែង ឯស្ដេចព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្ដេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្ដេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។ Ver Capítuloអាល់គីតាប36 លោកយ៉ូណាដាប់និយាយមិនទាន់ផុតពីមាត់ផង បុត្រារបស់ទតក៏មកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយទត និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។ Ver Capítulo |
នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។