២ សាំយូអែល 13:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 អាប់សាឡុមជាជេដ្ឋាក៏សួរថា៖ «តើអាំណូនបងឯង ធ្វើបាបឯងឬ? ប្អូនអើយ ចូរនៅស្ងៀមសិន ដ្បិតជាបងឯងទេ កុំមានចិត្តព្រួយពីការនេះឡើយ»។ ដូច្នេះ នាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡុមជាជេដ្ឋា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 សម្ដេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្ដេចអាប់សាឡុម ជាបង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយនឹងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា Ver Capítuloអាល់គីតាប20 សម្តេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក នាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្តេចអាប់សាឡុម ជាបង។ Ver Capítulo |