២ របាក្សត្រ 35:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ចូរបម្រុងខ្លួនជាស្រេច តាមវង្សនៃឪពុកអ្នករាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដីដែលព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រាទ្រង់បានកត់ទុក Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ចូរបំរុងខ្លួនជាស្រេច តាមវង្សនៃឪពុកឯងរាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដី ដែលដាវីឌ ជាស្តេចអ៊ីស្រាអែល នឹងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់បានកត់ទុក Ver Capítuloអាល់គីតាប4 ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចទតជាស្តេចស្រុកអ៊ីស្រអែល និងស្តេចស៊ូឡៃម៉ាន ជាកូនបានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ Ver Capítulo |
ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។