២ របាក្សត្រ 34:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ដូច្នេះ ហ៊ីលគីយ៉ា និងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខពីរ ក្នុងក្រុងយេរូសាឡិម) និយាយនឹងនាងតាមដំណើររឿងនោះ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោកបូជាចារ្យហ៊ីលគីយ៉ា និងអស់លោកដែលព្រះរាជាចាត់ឲ្យទៅ បាននាំគ្នាទៅជួបព្យាការិនីហ៊ូលដាជាភរិយារបស់លោកសាលូម ជាកូនរបស់លោកកូនធីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូសាឡឹម។ លោកទាំងនោះជម្រាបព្យាការិនីតាមដំណើររឿង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ដូច្នេះ ហ៊ីលគីយ៉ា នឹងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខ២ ក្នុងក្រុងយេរូសាឡិម) និយាយនឹងនាងតាមដំណើររឿងនោះ Ver Capítuloអាល់គីតាប22 អ៊ីមុាំហ៊ីលគីយ៉ា និងអស់អ្នកដែលស្តេចចាត់ឲ្យទៅ បាននាំគ្នាទៅជួបហ៊ូលដាជាអ្នកថ្លែងបន្ទូលនៃអុលឡោះ និងជាភរិយារបស់លោកសាលូម ជាកូនរបស់លោកធីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់អ៊ីមុាំ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូសាឡឹម។ អ្នកទាំងនោះជម្រាបអ្នកថ្លែងបន្ទូលរបស់អុលឡោះតាមដំណើររឿង។ Ver Capítulo |
«ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនឹងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសម្បើមណាស់ ព្រោះបុព្វបុរសយើងរាល់គ្នា មិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះទេ»។